ស្វែងរកប្រភេទផ្ទះ ៖

លក្ខខណ្ឌ

1.សេចក្ដីផ្ដើម

សូមស្វាគមន៍មកកាន់ mlmongkulrealty.com (ហៅថា «វ៉ិបសាយ») ដែលដំណើរការដោយ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក («យើងខ្ញុំ» «ពួកយើង» ឬ «របស់យើងខ្ញុំ»)។ ការចូលប្រើ ឬប្រើប្រាស់វ៉ិបសាយនេះ គឺមានន័យថាអ្នកយល់ព្រមទៅតាមលក្ខខណ្ឌដែលមានចែងក្នុងនេះ។ ប្រសិនបើអ្នកមិនយល់ព្រមជាមួយលក្ខខណ្ឌទាំងនេះទេ សូមកុំប្រើប្រាស់វិបសាយនេះ។

2. ការប្រើប្រាស់វ៉ិបសាយ

  • អ្នកយល់ព្រមប្រើប្រាស់វ៉ិបសាយនេះសម្រាប់គោលបំណងស្របច្បាប់តែប៉ុណ្ណោះ និងមិនមានបំណងរំលោភសិទ្ធិ ការកំហិត ឬរារាំងការប្រើប្រាស់វេបសាយរបស់អ្នកផ្សេង។
  • អ្នកអាចមិនធ្វើសកម្មភាពទាំងនេះ៖
    • ដាក់បញ្ចូលឯកសារ អត្ថបទ រូបភាព ឬវីដេអូដែលបង្កការគំរាមកំហែង ឬខុសច្បាប់។
    • ព្យាយាមចូលប្រើប្រាស់កន្លែងដែលមិនមានការអនុញ្ញាត។
    • ប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិណាមួយ (បូត ជាដើម)  ដើម្បីប្រមូលទិន្នន័យដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ។

3. បញ្ជីអចលនទ្រព្យ និងព័ត៌មាន

  • ព័ត៌មានអចលនទ្រព្យ តម្លៃ ភាពនៅទំនេរ និងរូបភាពដែលបង្ហាញនៅលើវ៉ិបសាយនេះ ត្រូវបានផ្តល់ជូនសម្រាប់គោលបំណងព័ត៌មានទូទៅតែប៉ុណ្ណោះ។
  • យើងខ្ញុំ ព្យាយាមផ្ដល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងទាន់ពេល ប៉ុន្តែយើងខ្ញុំមិនធានាថាព័ត៌មានទាំងអស់ត្រឹមត្រូវពេញលេញ ឬទាន់ពេលភ្លាមៗឡើយ។
  • ព័ត៌មានអចលនទ្រព្យទាំងអស់អាចមានការផ្លាស់ប្តូរ ដកចេញ ឬកែតម្រូវដោយគ្មានការជូនដំណឹងជាមុន។
  • អ្នកប្រើប្រាស់គួរតែផ្ទៀងផ្ទាត់លម្អិតដោយឯករាជ្យមុននឹងធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹងអចលនទ្រព្យ។

4. មិនមានការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈទេ

វ៉ិបសាយនេះ អាចមានព័ត៌មានអំពីអចលនទ្រព្យ ការវិនិយោគ ឬនិន្នាការទីផ្សារអចលនទ្រព្យ។ ប៉ុន្តែខ្លឹមសារទាំងនេះត្រូវបានផ្តល់ជូនសម្រាប់ជាឯកសារយោងទូទៅតែប៉ុណ្ណោះ និងមិនគួរចាត់ទុកជាការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈនោះទេ។ អ្នកប្រើប្រាស់ត្រូវបានលើកទឹកចិត្តឱ្យស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញដែលមានអាជ្ញាប័ណ្ណ ឬវិជ្ជាជីវៈត្រឹមត្រូវ មុននឹងធ្វើការសម្រេចចិត្តទាក់ទងនឹងការទិញអចលនទ្រព្យ ការវិនិយោគ ឬការផ្តល់ហិរញ្ញប្បទាន។

5. គណនីអ្នកប្រើប្រាស់ (បើមានប្រើ)

  • ដើម្បីចូលប្រើមុខងារណាមួយ អ្នកអាចតម្រូវឱ្យបង្កើតគណនីចូលប្រើ។
  • អ្នកទទួលខុសត្រូវក្នុងការរក្សាភាពសម្ងាត់នៃព័ត៌មានចូលប្រើរបស់អ្នក។
  • អ្នកត្រូវតែយល់ព្រមផ្តល់ព័ត៌មានត្រឹមត្រូវ និងព័ត៌មានចុងក្រោយនៅពេលចុះឈ្មោះ។
  • យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្អាក ឬបិទគណនីដែលរំលោភលក្ខខណ្ឌទាំងនេះ ឬមើលទៅហាក់ដូចជាក្លែងបន្លំ ឬបំភ័ន្ត។

6. កម្មសិទ្ធិបញ្ញា

  • ខ្លឹមសារទាំងអស់នៅក្នុងវ៉ិបសាយនេះ—រួមមាន អត្ថបទ រូបភាព ក្រាហ្វិក និមិត្តសញ្ញា វីដេអូ —ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន អឹមអិល មង្គល រៀធី ឯ.ក ឬអ្នកផ្គត់ផ្គង់ខ្លឹមសាររបស់ខ្លួន និងត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិ និងច្បាប់កម្មសិទ្ធិបញ្ញា។
  • អ្នកមិនត្រូវចម្លង កែប្រែ ចែកចាយ ឬប្រើប្រាស់ផ្នែកណាមួយនៃខ្លឹមសារវេបសាយដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនទេ។
  • អ្នកអាចចែករំលែកតំណភ្ជាប់ទៅកាន់ទំព័រសាធារណៈសម្រាប់គោលបំណងព័ត៌មាន ឬមិនមែនពាណិជ្ជកម្ម ដោយអ្នកត្រូវដាក់បញ្ចូលប្រភពឱ្យត្រឹមត្រូវថា អឹមអិល មង្គលរៀលធី។

7. តំណភ្ជាប់ភាគីទីបី

  • វ៉ិបសាយអាចមានតំណភ្ជាប់ទៅកាន់វេបសាយ ឬសេវាកម្មភាគីទីបី។
  • អិម អិល មង្គល រីយ៉ាលធី មិនគ្រប់គ្រង ឬគាំទ្រវេបសាយខាងក្រៅទាំងនេះទេ និងមិនទទួលខុសត្រូវចំពោះខ្លឹមសារ គោលនយោបាយឯកជនភាព ឬការអនុវត្តរបស់ពួកគេទេ។
    អ្នកប្រើប្រាស់ចូលប្រើតំណភ្ជាប់ទាំងនេះដោយហានិភ័យផ្ទាល់ខ្លួន។

8. ឯកជនភាព និងការការពារទិន្នន័យ

ឯកជនភាពរបស់អ្នកមានសារៈសំខាន់ណាស់សម្រាប់យើងខ្ញុំ។

សូមមើលបន្ថែមក្នុង [គោលការណ៍ឯកជនភាព] របស់យើងសម្រាប់ព័ត៌មានលម្អិតអំពីរបៀបដែលយើងប្រមូល ប្រើប្រាស់ និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

9. ការកំណត់ទំនួលខុសត្រូវ

  • យើងខ្ញុំ នឹងមិនទទួលខុសត្រូវចំពោះការខូចខាតផ្ទាល់ ប្រយោល ចៃដន្យ ឬជាលទ្ធផលណាមួយដែលកើតឡើងពី ឬទាក់ទងនឹង៖
    • ការចូលប្រើ ឬអសមត្ថភាពក្នុងការចូលប្រើវេបសាយរបស់អ្នក។
    • ភាពមិនត្រឹមត្រូវ ឬការលុបចោលណាមួយនៅក្នុងព័ត៌មានដែលបានផ្តល់។
    • ការពឹងផ្អែកណាមួយលើខ្លឹមសារវ៉ិបសាយ។
  • វ៉ិបសាយត្រូវបានផ្តល់ជូនតាមលក្ខណៈ «ដូចមាន» និង «ដូចអាចរកបាន» ដោយគ្មានការធានាប្រភេទណាមួយឡើយ។

10. ការតបស្នង

អ្នកត្រូវយល់ព្រមតបស្នង និងការពារយើងខ្ញុំ ឱ្យរួចផុតពីការទាមទារ, ការទទួលខុសត្រូវ, ការខូចខាត, ការបាត់បង់ ឬការចំណាយដែលកើតឡើងពី៖

  • ការប្រើប្រាស់វ៉ិបសាយនេះខុសដោយសារអ្នក;
  • អ្នករំលោភលក្ខខណ្ឌនៃវ៉ិបសាយនេះ;
  • ការរំលោភច្បាប់ឬសិទ្ធិភាគីទីបីណាមួយ។

11. ការផ្អាក ឬបិទ

យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការផ្អាក ឬបិទការចូលវ៉ិបសាយរបស់យើងខ្ញុំគ្រប់ពេលដោយមិនមានការជូនដំណឹងជាមុនឡើយ សម្រាប់ហេតុផលដូចជា ការថែទាំវ៉ិបសាយ, ការដោះស្រាយបញ្ហាសន្តិសុខសាយប័យ, និងការរំលោភលក្ខខណ្ឌក្នុងនេះ។

12. ច្បាប់គ្រប់គ្រង

លក្ខខណ្ឌទាំងនេះ ត្រូវតែស្ថិតក្រោមការគ្រប់គ្រងនៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

ជម្លោះណាមួយដែលកើតឡើងពីលក្ខខណ្ឌទាំងនេះនឹងស្ថិតនៅក្រោមយុត្តាធិការផ្តាច់មុខនៃតុលាការនៅប្រទេសកម្ពុជា។

13. ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ

យើងខ្ញុំអាចធ្វើការកែសម្រួលលក្ខខណ្ឌទាំងនេះគ្រប់ពេល។

កំណែថ្មីបំផុតនឹងតែងតែត្រូវបានបង្ហោះនៅលើទំព័រនេះ រួមជាមួយ «កាលបរិច្ឆេទចូលជាធរមាន» ដែលបានធ្វើបច្ចុប្បន្នភាព។
ការបន្តប្រើប្រាស់វ៉ិបសាយបន្ទាប់ពីការផ្លាស់ប្តូរគឺបង្ហាញពីការទទួលយកលក្ខខណ្ឌដែលបានធ្វើបច្ចុប្បន្នភាព។

14. ទំនាក់ទំនង

សំណួរនានាអាចទាក់ទងយើងខ្ញុំតាមព័ត៌មានទំនាក់ទំនងដែលមានក្នុងវ៉ិបសាយស្រាប់។