គម្រោង ML Green Land មានសេចក្តីសោមនស្សរីករាយសូមណែនាំសមាជិកថ្មី វីឡារីលែក ដែលជាប្រភេទផ្ទះវីឡាដាច់ដោយឡែកពីគ្នាខ័ណចែកដោយរបងព័ទ្ធជុំវិញ។ បើនិយាយពីទំហំវិញ គឺធំទូលាយអស្ចារ្យដោយមានទំហំដី 450 square meters ជាមួយបន្ទប់គេងចំនួន 4 បន្ទប់ទឹកចំនួន 5 និងចំណតរថយន្តចំនួន 2 គ្រឿង។ វីឡារីលែក រចនាម៉ូដឡើងតម្រូវតាមចំណង់ចំណូលចិត្តរបស់លោកអ្នកដែលចូលចិត្តការរស់នៅបែបសម័យទំនើប លើសពីផ្ទះតែជាទីកន្លែងដែលអាចឲ្យលោកអ្នកសម្រាកលំហែអារម្មណ៍បានកាន់តែប្រសើរជាងមុន ដោយបរិវេណដីផ្នែកខាងក្រោយ និងចំហៀងផ្ទះមានទំហំធំទូលាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរៀបចំតុបតែងជាសួន កន្លែងអង្គុយលេង កន្លែងក្មេងលេង កន្លែងជួបជុំ អាងត្រី អាងហែលទឹក ទៅតាមតម្រូវការ។
ការទំនាក់ទំនងដោយផ្ទាល់ និងបើកចំហគឺជាគុណតម្លៃស្នូលនៅ អឹម អិល មង្គលរៀលធី ។ យើងខ្ញុំសូមស្វាគមន៍រាល់ការសាកសួរអំពីគម្រោងរបស់យើងខ្ញុំ។ សូមអញ្ជើញមកទស្សនានៅទីតាំងដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់។ អតិថិជនគឺជាអាទិភាពទីមួយរបស់យើងខ្ញុំ។