ស្វែងរកប្រភេទផ្ទះ ៖

ព័ត៌មាន

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរបាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងថ្មីទី៨របស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក។ បើទោះបីជាស្ថានភាពទីផ្សារបុរីនៅរាជធានីភ្នំពេញមិនសូវអំណោយផលលើទីផ្សារ ប៉ុន្តែក្រុមហ៊ុនអឹមអិល មង្គល រៀលធី ឯ.ក បានសម្រេចបន្តវិនិយោគទុនជាច្រើនលានដុល្លារនៅតំបន់ខាងលើ បន្ទាប់ពីសិក្សាពីទីផ្សារ និងលក្ខខណ្ឌក៏ដូចជាភាពអំណោយផលនៃសក្តានុពលតំបន់។ គម្រោងបុរីនេះ នឹងបើកលក់ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តទៅ។ គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យដំបូងគេបង្អស់នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានឆ្លងកាត់ការសិក្សាពីតម្រូវការរបស់អតិថិជន និងទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ការអភិវឌ្ឍន៍គម្រោងបុរីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ទីតាំងគម្រោង៖

ភ្នំពេញ៖ ជាមួយនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តច្បាស់​លាស់ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីកគម្រោងថ្មីរបស់ខ្លួនមកកៀកនឹងកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅក្បែរមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។ ការពង្រីកខ្លួនរបស់គម្រោងបុរីនេះ កើតមានឡើងស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់សភាពដូចមុនវិបត្តិកូវីដ១៩ ចំណូលប្រជាពលរដ្ឋកើនឡើង ស្របតាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៦,៣ភាគរយ នៅក្នុងឆ្នាំ២០២៥ នេះ។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាសម្រេ​ចបាននូវជំហានជោគជ័យជាច្រើន ជាពិសេសសម្តេចបានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ដល់វិស័យអចលនទ្រព្យ ដូចជា ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដំបូងដែលមានតម្លៃ ២១ម៉ឺនដុល្លារចុះ និងរៀបចំឲ្យមានកិច្ចពិភាក្សាលើការបញ្ចុះអត្រាការប្រាក់របស់ធនាគារនានា ពី ១២ភាគរយ មកត្រឹម ៨ភាគរយ និងការផ្តល់ឥណទានដល់អ្នកទិញលំនៅដ្ឋានមានរយៈពេលវែងជាមុនជាដើម។ ជាមួយនឹងកាលានុវត្តន៍ភាពមាស និងការលើកទឹកចិត្តជាពិសេសនេះ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីក គម្រោង អឹមអិល ស៊ីននឺរី ជាគម្រោងថ្មីទី៧ របស់ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក។ គម្រោងបុរីលំដាប់ប្រណីត

ក្រុងតាខ្មៅ, នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនគម្រោង អឹមអិល ធារ៉ា និងប្រគល់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ចំនួន ២ គ្រឿង ជូនដល់អតិថិជនដែលជាម្ចាស់ផ្ទះដែលបានទិញផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា។ លោក យ៉ែន សុខលីន អគ្គនាយក នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាសន៍ថា៖ ការផ្តល់ជូនជាពិសេស “ទិញផ្ទះ ឈ្នះឡាន" គឺជាការផ្ដល់ជូនដ៏អស្ចារ្យ និងធំបំផុតរបស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី សម្រាប់អតិថិជនដែលជាម្ចាស់ផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា និងដើម្បីជាការថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជននាពេលកន្លងមក។ លោកបានបន្តថា៖ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់អតិថិជនដែលជាម្ចាស់រង្វាន់ធំរថយន្តម៉ាក Ford Ranger 

​​ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។ តាមរយៈការសិក្សាវេជ្ជសាស្ត្របានឱ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានោក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលក្នុងសេរីរាង្គផ្សេងៗទៀតនៅក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាចកើតមានជំងឺមហារីក។ ជំងឺមហារីកដែលអាចកើតឡើងច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្លង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។ ដោយមើលឃើញពីស្ថានភាពដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើនចំនួនកុមារកម្ពុជាដែលកើតជំងឺមហារីកមកកាន់មន្ទីពេទ្យកុមារអង្គរកាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្ដួចផ្ដើមនូវអំណោយសប្បុរសធម៌ជាថវិកាចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជិវិតកុមារពីជំងឺមហារីក” ដែលយុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកកុមារ

ក្រុងតាខ្មៅ, ថ្ងៃទី ៣០​ ខែ តុលា ឆ្នាំ ២០២១៖ គម្រោង ML TIARA ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយ កញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជា រាជនីក្រម៉ា ជាបុគ្គលសាធារណមួយរូបដែលតែងតែចូលរួមសកម្មភាពសង្គមនានា និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ហើយមានសម្រស់ស្រស់ស្អាតបែបទាក់ទាញពីធម្មជាតិ។ លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ក្នុងពិធីដ៏មានអត្ថន័យនេះថា៖ “ហេតុផលដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសយកកញ្ញា មាន សូនីតា ជា ទូតសុឆន្ទៈ គឺដោយសារក្រុមហ៊ុនមើលឃើញថា កញ្ញាស្រឡាញ់ និងចូលចិត្តការរស់នៅក្នុងបរិបទថ្មី គឺការរស់នៅជាមួយធម្មជាតិ ការរស់នៅបែបស៊ីវិល័យ ប្រណិតភាព និងលក្ខណៈឯកជនភាព ស្របទៅនឹងទស្សនៈវិស័យរបស់គម្រោង ML TIARA ដែលបាននឹងកំពុងផ្តល់ជូនដល់អតិថិជនរបស់ខ្លួន” ។ កញ្ញា