អឹមវីឡា
ផ្ដល់ជូនកន្លែងរស់នៅទំហំ ៣១៥ ម៉ែត្រការ៉េ មាន ២ជាន់ ដែលបានរៀបចំយ៉ាងឆើតឆាយតាមបែបសម័យថ្មី។ ជាមួយបន្ទប់គេងចំនួន ៤ បន្ទប់ទឹកចំនួន ៥ និងចំណតរថយន្តចំនួន ២ គ្រឿង។ អឹមវីឡា រចនាម៉ូដឡើងតម្រូវតាមចំណង់ចំណូលចិត្តរបស់លោកអ្នកដែលចូលចិត្តការរស់នៅបែបសម័យទំនើប លើសពីផ្ទះតែជាទីកន្លែងដែលអាចឲ្យលោកអ្នកសម្រាកលំហែអារម្មណ៍បានកាន់តែប្រសើរជាងមុន ដោយបរិវេណដីផ្នែកខាងក្រោយ និងចំហៀងផ្ទះមានទំហំធំទូលាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរៀបចំតុបតែងជាសួន កន្លែងអង្គុយលេង កន្លែងក្មេងលេង អាងហែលទឹក ទៅតាមតម្រូវការ។

ការទំនាក់ទំនងដោយផ្ទាល់ និងបើកចំហគឺជាគុណតម្លៃស្នូលនៅ អឹម អិល មង្គលរៀលធី ។ យើងខ្ញុំសូមស្វាគមន៍រាល់ការសាកសួរអំពីគម្រោងរបស់យើងខ្ញុំ។ សូមអញ្ជើញមកទស្សនានៅទីតាំងដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់។ អតិថិជនគឺជាអាទិភាពទីមួយរបស់យើងខ្ញុំ។