
គម្រោង អឹមអិល ធារ៉ា ប្រគល់រង្វាន់រថយន្តជូនអតិថិជន
ក្រុងតាខ្មៅ, នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនគម្រោង អឹមអិល ធារ៉ា និងប្រគល់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ចំនួន ២ គ្រឿង ជូនដល់អតិថិជនដែលជាម្ចាស់ផ្ទះដែលបានទិញផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា។
លោក យ៉ែន សុខលីន អគ្គនាយក នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាសន៍ថា៖ ការផ្តល់ជូនជាពិសេស “ទិញផ្ទះ ឈ្នះឡាន” គឺជាការផ្ដល់ជូនដ៏អស្ចារ្យ និងធំបំផុតរបស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី សម្រាប់អតិថិជនដែលជាម្ចាស់ផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា និងដើម្បីជាការថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជននាពេលកន្លងមក។
លោកបានបន្តថា៖ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់អតិថិជនដែលជាម្ចាស់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ២០២២ ក៏ដូចជាម្ចាស់រង្វាន់ផ្សេងទៀតទាំង ៣០ រូប និងសូមអរគុណដល់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនគម្រោង អឹមអិល ធារ៉ា នាសៀលនេះផងដែរ។
លទ្ធផលពីការចាប់ឆ្នោតផ្សងសំណាងបានរកឃើញម្ចាស់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ទាំង ២ រូបមានឈ្មោះ លោកស្រី ឆាយ ណាលីន ជាម្ចាស់ផ្ទះលេខ ១៧ ផ្លូវលេខ ០១ ប្រភេទផ្ទះ វីឡាព្រីនស៍ A និងឈ្មោះ លោក ទីវ សុងអុង ជាម្ចាស់ផ្ទះលេខ ៤៤ ផ្លូវលេខ ០៧ ប្រភេទផ្ទះ វីឡាព្រីនស៍ B ក្នុងគម្រោង អឹមអិល ធារ៉ា។
សូមបញ្ជាក់ផងដែរថា ក្រៅពីរង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ចំនួន ២ គ្រឿង គម្រោង អឹមអិល ធារ៉ា ក៏មានរង្វាន់ជាច្រើនផ្សេងទៀតចំនួន ៣០ រង្វាន់ ជូនដល់អតិថិជនរួមមាន៖
- ទូរស័ព្ទដៃម៉ាក iPhone 14 Pro Max ចំនួន ៥ រង្វាន់
- ទូរទឹកកក ចំនួន ៥ រង្វាន់
- ទូរទស្សន៍ 65” ចំនួន ៥ រង្វាន់
- ម៉ាស៊ីនបោកសម្លៀកបំពាក់ ចំនួន ៥ រង្វាន់
- ម៉ាស៊ីនបឺតផ្សែង ចំនួន ៥ រង្វាន់
- ម៉ាស៊ីន Microwave ចំនួន ៥ រង្វាន់
សូមរម្លឹកផងដែរថា ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនង តាមរយៈបណ្តាញសង្គមដូចជាៈ
គេហទំព័រ : http://MLmongkulRealty.com
ទំព័រហ្វេសប៊ុក: ML Mongkul Realty
តេឡេក្រាម: ML Mongkul Realty
ការិយាល័យកណ្ដាល: ផ្លូវលេខ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រុមហ៊ុន អឺមអិល មង្គល រៀលធី ឯ.ក មានគម្រោងធំៗចំនួន ៥ ដូចខាងក្រោម:
១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។
២. គម្រោង ដឺ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។
៣. គម្រោង ដឺ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។
៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីន វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និង លីងហៅស៍។
៥. គម្រោង អឹមអិល ហ្គ្រីន លែន ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ផ្ដល់ជូនជាប្រភេទផ្ទះប្រណិត វីឡាទោល និងហ្សបហៅស៍ ៕
ទស្សនាបន្ថែម => https://youtu.be/SiPn0KcmLyo