
ក្រុមហ៊ុន អឹមអិល មង្គល រៀលធី នាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ រៀល និងសម្ភារមួយចំនួនជូនមន្ទីពេទ្យកុមារអង្គរ
ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។
តាមរយៈការសិក្សាវេជ្ជសាស្ត្របានឱ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានោក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលក្នុងសេរីរាង្គផ្សេងៗទៀតនៅក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាចកើតមានជំងឺមហារីក។ ជំងឺមហារីកដែលអាចកើតឡើងច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្លង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។
ដោយមើលឃើញពីស្ថានភាពដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើនចំនួនកុមារកម្ពុជាដែលកើតជំងឺមហារីកមកកាន់មន្ទីពេទ្យកុមារអង្គរកាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្ដួចផ្ដើមនូវអំណោយសប្បុរសធម៌ជាថវិកាចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជិវិតកុមារពីជំងឺមហារីក” ដែលយុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកកុមារ ដើម្បីឱ្យកុមារកម្ពុជាទាំងអស់អាចទទួលបានការពិនិត្យ និងព្យាបាលឱ្យបានឆាប់រហ័ស និងជាការចូលរួមវិភាគទានដើម្បីឱ្យមន្ទីពេទ្យអាចបន្តសកម្មភាពព្យាបាលកុមារដែលកើតជំងឺមហារីកដោយមិនគិតប្រាក់កម្រៃ។
សូមបញ្ជាក់ផងដែរថា ក្រៅពីថវិកាជូនដល់មន្ទីពេទ្យ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏មានជាមួកសុវត្ថិភាពចំនួន៥០មួក ជូនដល់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងមន្ទីពេទ្យ កន្សែងរុំខ្លួនចំនួន ២០០កន្សែង រួមជាមួយនឹងថាវិកាចំនួន២០.០០០ (ពីរម៉ឺន) រៀល ក្នុងអ្នកជំងឺម្នាក់ ជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យផងដែរ។
ក្នុងឱកាសនោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជិវិតកុមារពីជំងឺមហារីក” នេះទោះបីតិចក្ដី ច្រើនក្ដី ដើម្បីសង្គ្រោះកុមារកម្ពុជាយើងតាមរយៈគណនីធនាគាររបស់មន្ទីពេទ្យកុមារអង្គរ លេខគណនី ABA៖ ០០០ ៣២០ ៥៥៥ ឬទំនាក់ទំនងលេខ៖ ០១២ ៧២៥ ៧៤៥ / ០១៦ ៧២៥ ៧៣៥។
សូមរម្លឹកផងដែរថា ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនង តាមរយៈបណ្តាញសង្គមដូចជាៈ
គេហទំព័រ : http://MLmongkulRealty.com
ទំព័រហ្វេសប៊ុក: ML Mongkul Realty
តេឡេក្រាម: ML Mongkul Realty
ការិយាល័យកណ្ដាល: ផ្លូវលេខ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រុមហ៊ុន អឺមអិល មង្គល រៀលធី ឯ.ក មានគម្រោងធំៗចំនួន ៥ ដូចខាងក្រោម:
១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។
២. គម្រោង ដឺ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។
៣. គម្រោង ដឺ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។
៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីន វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និង លីងហៅស៍។
៥. គម្រោង អឹមអិល ហ្គ្រីន លែន ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ផ្ដល់ជូនជាប្រភេទផ្ទះប្រណិត វីឡាទោល និងហ្សបហៅស៍ ៕
ទស្សនាបន្ថែម => https://youtu.be/8j0cbk1Nazs