ពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោង អឹមអិល ក្រុងព្រះសីហនុ
អបអរសាទរពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោង អឹមអិល ក្រុងព្រះសីហនុ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
គម្រោង ML TIARA ជ្រើសរើស កញ្ញា មាន សូនីតា ជាទូតសុឆន្ទៈ
ក្រុងតាខ្មៅ, ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១៖ គម្រោង ML TIARA ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយ កញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជា រាជនីក្រម៉ា ជាបុគ្គលសាធារណមួយរូបដែលតែងតែចូលរួមសកម្មភាពសង្គមនានា និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ហើយមានសម្រស់ស្រស់ស្អាតបែបទាក់ទាញពីធម្មជាតិ។ លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ក្នុងពិធីដ៏មានអត្ថន័យនេះថា៖ “ហេតុផលដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសយកកញ្ញា មាន សូនីតា ជា ទូតសុឆន្ទៈ គឺដោយសារក្រុមហ៊ុនមើលឃើញថា កញ្ញាស្រឡាញ់ និងចូលចិត្តការរស់នៅក្នុងបរិបទថ្មី គឺការរស់នៅជាមួយធម្មជាតិ ការរស់នៅបែបស៊ីវិល័យ ប្រណិតភាព និងលក្ខណៈឯកជនភាព ស្របទៅនឹងទស្សនៈវិស័យរបស់គម្រោង ML TIARA ដែលបាននឹងកំពុងផ្តល់ជូនដល់អតិថិជនរបស់ខ្លួន” ។ កញ្ញា