គម្រោងបុរី អឹមអិល ពង្រីកខ្លួនមកកាន់តំបន់ពាណិជ្ជកម្ម នៃសក្តានុពលកណ្តាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ជាមួយនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីកគម្រោងថ្មីរបស់ខ្លួនមកកៀកនឹងកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅក្បែរមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។ ការពង្រីកខ្លួនរបស់គម្រោងបុរីនេះ កើតមានឡើងស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់សភាពដូចមុនវិបត្តិកូវីដ១៩ ចំណូលប្រជាពលរដ្ឋកើនឡើង ស្របតាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៦,៣ភាគរយ នៅក្នុងឆ្នាំ២០២៥ នេះ។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាសម្រេចបាននូវជំហានជោគជ័យជាច្រើន ជាពិសេសសម្តេចបានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ដល់វិស័យអចលនទ្រព្យ ដូចជា ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដំបូងដែលមានតម្លៃ ២១ម៉ឺនដុល្លារចុះ និងរៀបចំឲ្យមានកិច្ចពិភាក្សាលើការបញ្ចុះអត្រាការប្រាក់របស់ធនាគារនានា ពី ១២ភាគរយ មកត្រឹម ៨ភាគរយ និងការផ្តល់ឥណទានដល់អ្នកទិញលំនៅដ្ឋានមានរយៈពេលវែងជាមុនជាដើម។ ជាមួយនឹងកាលានុវត្តន៍ភាពមាស និងការលើកទឹកចិត្តជាពិសេសនេះ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីក គម្រោង អឹមអិល ស៊ីននឺរី ជាគម្រោងថ្មីទី៧ របស់ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក។ គម្រោងបុរីលំដាប់ប្រណីត