ខែ​ឧសភា 2024

ក្រុងតាខ្មៅ, នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនគម្រោង អឹមអិល ធារ៉ា និងប្រគល់រង្វាន់ធំរថយន្តម៉ាក Ford Ranger Wildtrack ស៊េរីឆ្នាំ ២០២២ ចំនួន ២ គ្រឿង ជូនដល់អតិថិជនដែលជាម្ចាស់ផ្ទះដែលបានទិញផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា។ លោក យ៉ែន សុខលីន អគ្គនាយក នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាសន៍ថា៖ ការផ្តល់ជូនជាពិសេស “ទិញផ្ទះ ឈ្នះឡាន" គឺជាការផ្ដល់ជូនដ៏អស្ចារ្យ និងធំបំផុតរបស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី សម្រាប់អតិថិជនដែលជាម្ចាស់ផ្ទះក្នុងគម្រោង អឹមអិល ធារ៉ា និងដើម្បីជាការថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជននាពេលកន្លងមក។ លោកបានបន្តថា៖ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់អតិថិជនដែលជាម្ចាស់រង្វាន់ធំរថយន្តម៉ាក Ford Ranger 

​​ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។ តាមរយៈការសិក្សាវេជ្ជសាស្ត្របានឱ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានោក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលក្នុងសេរីរាង្គផ្សេងៗទៀតនៅក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាចកើតមានជំងឺមហារីក។ ជំងឺមហារីកដែលអាចកើតឡើងច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្លង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។ ដោយមើលឃើញពីស្ថានភាពដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើនចំនួនកុមារកម្ពុជាដែលកើតជំងឺមហារីកមកកាន់មន្ទីពេទ្យកុមារអង្គរកាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្ដួចផ្ដើមនូវអំណោយសប្បុរសធម៌ជាថវិកាចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជិវិតកុមារពីជំងឺមហារីក” ដែលយុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកកុមារ

ក្រុងតាខ្មៅ, ថ្ងៃទី ៣០​ ខែ តុលា ឆ្នាំ ២០២១៖ គម្រោង ML TIARA ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយ កញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជា រាជនីក្រម៉ា ជាបុគ្គលសាធារណមួយរូបដែលតែងតែចូលរួមសកម្មភាពសង្គមនានា និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ហើយមានសម្រស់ស្រស់ស្អាតបែបទាក់ទាញពីធម្មជាតិ។ លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ក្នុងពិធីដ៏មានអត្ថន័យនេះថា៖ “ហេតុផលដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសយកកញ្ញា មាន សូនីតា ជា ទូតសុឆន្ទៈ គឺដោយសារក្រុមហ៊ុនមើលឃើញថា កញ្ញាស្រឡាញ់ និងចូលចិត្តការរស់នៅក្នុងបរិបទថ្មី គឺការរស់នៅជាមួយធម្មជាតិ ការរស់នៅបែបស៊ីវិល័យ ប្រណិតភាព និងលក្ខណៈឯកជនភាព ស្របទៅនឹងទស្សនៈវិស័យរបស់គម្រោង ML TIARA ដែលបាននឹងកំពុងផ្តល់ជូនដល់អតិថិជនរបស់ខ្លួន” ។ កញ្ញា