គម្រោង ML TIARA ជ្រើសរើស កញ្ញា មាន សូនីតា ជាទូតសុឆន្ទៈ

ក្រុងតាខ្មៅ, ថ្ងៃទី ៣០​ ខែ តុលា ឆ្នាំ ២០២១៖ គម្រោង ML TIARA ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយ កញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជា រាជនីក្រម៉ា ជាបុគ្គលសាធារណមួយរូបដែលតែងតែចូលរួមសកម្មភាពសង្គមនានា និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ហើយមានសម្រស់ស្រស់ស្អាតបែបទាក់ទាញពីធម្មជាតិ។

លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ក្នុងពិធីដ៏មានអត្ថន័យនេះថា៖ “ហេតុផលដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសយកកញ្ញា មាន សូនីតា ជា ទូតសុឆន្ទៈ គឺដោយសារក្រុមហ៊ុនមើលឃើញថា កញ្ញាស្រឡាញ់ និងចូលចិត្តការរស់នៅក្នុងបរិបទថ្មី គឺការរស់នៅជាមួយធម្មជាតិ ការរស់នៅបែបស៊ីវិល័យ ប្រណិតភាព និងលក្ខណៈឯកជនភាព ស្របទៅនឹងទស្សនៈវិស័យរបស់គម្រោង ML TIARA ដែលបាននឹងកំពុងផ្តល់ជូនដល់អតិថិជនរបស់ខ្លួន”

កញ្ញា មាន សូនីតា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោង ML TIARA។ កញ្ញាបន្តថា “មូលហេតុដែលធ្វើឲ្យនាងខ្ញុំមានមោទនៈភាពចំពោះការក្លាយខ្លួនជាទូតសុឆន្ទៈរបស់គម្រោង ML TIARA នេះ គឺខ្ញុំមើលឃើញពីភាពច្នៃប្រឌិតខ្ពស់ ភាពស៊ីវិល័យ ប្រណិតភាពនៃម៉ូតផ្ទះ ក៏ដូចជា ហេដ្ឋារចនាសម្ព័នដ៏សម្បូរបែបនៅក្នុងគម្រោង ML TIARA ទាំងមូល” ។ កញ្ញាបន្តថា “គម្រោងនេះសមស្របនឹងចំណូលចិត្ត និងអត្តចរិករបស់នាងខ្ញុំផ្ទាល់។ ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោង ML TIARA ដែលបានជ្រើសរើសរូបនាងខ្ញុំជាទូតសុឆន្ទៈ។ គម្រោង ML TIARA ជាជម្រើសដ៏សក្ដិសមបំផុតសម្រាប់សុភមង្គលនៃជីវិតរស់នៅបែបទាន់សម័យ”។​

គម្រោង ML TIARA សាងសង់លើផ្ទៃដីដ៏ធំទូលាយសរុបជាង ១៥ ហិកតា ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតក្នុងតំបន់សក្ដានុពលអភិវឌ្ឍន៍ខ្ពស់ ក្បែរស្ដុបមហាវិថីសម្ដេចតេជោ ៦០ ម៉ែត្រ ផ្សារទំនើបអ៊ីអន ៣ និងព្រលានយន្តហោះអន្តរជាតិថ្មីដែលកំពុងបន្តការសាងសង់យ៉ាងមមាញឹក។ គម្រោង ML TIARA មានអាជ្ញាបណ្ណសាងសង់ដែលធានានូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រួមមានប្រព័ន្ធលូ ទឹក-ភ្លើង ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ និងសួនច្បារធំៗ អមដោយធម្មជាតិបៃតងស្រស់បំព្រង អាងហែលទឹក ក្លិបហាត់ប្រាណ កន្លែងក្មេងលេងធំទូលាយ ដែលអំណោយផលដល់ការរស់នៅបែបស៊ីវិល័យ   អភិជនភាព​ និងការរស់នៅជាមួយធម្មជាតិ។ គម្រោង ML TIARA ផ្ដល់ជូននូវផ្ទះប្រណិត ៦ ប្រភេទដូចជា៖​ វីឡាឃ្វីន    វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

ក្នុងឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈនេះ គម្រោង ML TIARA បានបង្កើតកម្មវិធីផ្តល់ជូនពិសេសរយៈពេល ២ សប្តាហ៍ គឺចាប់ពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១​ នេះ រហូតដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជាមួយការផ្តល់ជូនដូចខាងក្រោម៖

  1. អតិថិជនកក់ប្រាក់បិទទីតាំងភ្លាម នឹងទទួលបានកាដូទូរស័ព្ទដៃម៉ាក iPhone 13 Pro ១ គ្រឿងភ្លាមៗ
  2. ផ្តល់ជូនសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់រថយន្តម៉ាក Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២២ ចំនួន ២​ គ្រឿង ទូរស័ព្ទដៃម៉ាក iPhone 13 Pro Max និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត
  3. បញ្ចុះតម្លៃពិសេសរហូតដល់ 12% នៃតម្លៃផ្ទះ

(*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍)

ទស្សនាបន្ថែម => https://youtu.be/SYyBxoaxXRU